Khmer Proverb-សុភាសិតខ្មែរ
>>សុភាសិតទាំងអស់នេះគឺខ្ញុំបានចង់ក្រងឡើងដើម្បីជាជំនួយដល់សិក្សានុសិស្សដែលកំពុងសិក្សាជារៀងរាល់ថ្ងែ។
សូមអភ័យទោស់ចំពោះការសរសេរឺក៏កំហុសដោយអច្ចេនា។។
• ត្រីងៀត ឆ្លៀតពង។
• ត្រង់ មិនឈ្នះទាល់។
• ត្រីឆ្តោរស៊ីកូនឯង។ ធ្វើជាឲ្យពុកម្តាយគេ កុំដោយសារផលប្រយោជន៍រឺ ហេតុផលណាមួយមិនទំនងបំផ្លាញអនាគត់របស់កូនខ្លួនឡើយ ។
• ត្រីឆ្តោរស៊ីកូនឯង។ ធ្វើជាឲ្យពុកម្តាយគេ កុំដោយសារផលប្រយោជន៍រឺ ហេតុផលណាមួយមិនទំនងបំផ្លាញអនាគត់របស់កូនខ្លួនឡើយ ។
• តដងរែក ឲ្យល្មមនឹងស្មា។
• តកម្លាំងអោយសេពអាហារ។
• តកម្លាំងអោយសេពអាហារ។
• តសំពៅ មិនត្រូវស្តាយដែក។
• តវាសនា ឲ្យខំសន្សំបុណ្យ។
• តវាសនា ឲ្យខំសន្សំបុណ្យ។
• ណែនាំកូន ត្រូវប្រដៅខ្លួនទុកជាគំរូ។ ប្រដៅគេយ៉ាងណា
ត្រូវធ្វើខ្លួនអាត្មាឲ្យដូចជាពាក្យប្រដៅគេ ។
តើលោកអ្នកបានធ្វើអ្វីដល់ខ្លួនឯង នឹងអ្នកដ៏ទៃហើយរឺនៅ?
តើលោកអ្នកបានធ្វើអ្វីដល់ខ្លួនឯង នឹងអ្នកដ៏ទៃហើយរឺនៅ?
• ឍាលិនប្រែថាអ្នកកាន់ខែល ចេះកាប់ប្រហែលចេះការពារ
ដូចអ្នកចេះដឹងមិនខ្លាចរា ឧបស័គ្គនានាការពារបាន។ ខែលនិងអាវុធគឺវិជ្ជា
នៃប្រុសនិងនារីគ្រប់ប្រាណ ដែលបានរៀនសូត្រយ៉ាងចំណាន ក្នុងភូមិភពឋាននាលោកិយ។
• ឋិតនៅក្នុងសេចក្តីប្រមាទ ឈ្មោះថាស្លាប់។
• ដំបៅមិនឈឺ យកឈើទៅចាក់។
• ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
• ដោះកនែ្ទក អារឹសកូន។
• ដោះស្រាយប្រស្នា ថ្កើងអ្នកប្រាជ្ញ។
• ដោះកនែ្ទក អារឹសកូន។
• ដំរីខ្វាក់ ទ្រមាក់ឆ្កួត។
• ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
• ដំរីសាស្លាប់ យកចង្អេរបាំង។
• ដំរីជល់គ្នា ងាប់ស្មៅចិញ្ចៀន។
• ដំរីសាស្លាប់ យកចង្អេរបាំង។
• ដេញទាន់កុំជាន់កែង។
• ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
• ដៃភ្លើងជើងមាន់។
• ដៃតូច ខ្លួនទាប ចង់ឈោងចាប់ផ្កាយ។
• ដៃភ្លើងជើងមាន់។
• ដេកទាល់ថៃ្ង យកកំជិលដែលគេ។
• ដេកមិនលក់ បក់មិនល្អើយ។
• ដេកផ្សំដួល រមួលផ្សំគ្រេច។
• ដេកមិនលក់ បក់មិនល្អើយ។
• ដេកផ្សំដួល រមួលផ្សំគ្រេច។
• ដេកផ្ងាស្តោះលើទ្រូងឯង។
• ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
• ដេកយប់ កុំនិយាយនឹងស្រី។
• ដេកលើភ្លៅ ទៅបៅដោះអ្នកដទៃ។
• ដេកយប់ កុំនិយាយនឹងស្រី។
• ដឹងឆ្លើយព្រោះដង កូនឆ្គងព្រោះមេបា។
• ដឹងរង្គោះ បោះបណ្តោយ។
• ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
• ដឹងរង្គោះ បោះបណ្តោយ។
• ដឹងថាខ្លួនល្ងង់ គង់បានជាប្រាជ្ញ។
• ដេកយប់កុំដេកយូរ ខ្លាចក្តីទុជ៌នដល់ប្រាណ។
• ដេកមិនលក់កុំខំដេក។
• ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
• ដេកមិនលក់កុំខំដេក។
• ដេកដល់ថៃ្ង នាំចង្រៃខ្លួន។
• ដាក់ទុកកូនចៅ ឲ្យមើលផៅសន្តាន។
• ហាមដឹកគោញី ទៅបន្សីគោលឈ្មោល។
• ហាមដឹកគោញី ទៅបន្សីគោលឈ្មោល។
• ដាវមុតៗមែនក្នុងស្រោម វិជ្ជាចេះព្រមនៅក្នុងក្បួន
ប្រពន្ធគាប់ចិត្តនៅឆ្ងាយខ្លួន ដល់ជូនត្រូវការរអារចិត្ត ។
• ដើរឲ្យរំពៃ អង្គុយឲ្យរំពឹង។
• ដើរឲ្យមានបី ស្រដីឲ្យមានបួន។
• ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
• ដើរឲ្យមានបី ស្រដីឲ្យមានបួន។
• ដើម្បីធើ្វរឿងធំមួយត្រូវគិតជាមុនសិនចាំធ្វើជាក្រោយ។
• ញៀននឹងស្រីចំណីទុក្ខ។
• ញៀននឹងលែ្បងតែងហិនហោច។
• ញៀននឹងលែ្បងតែងហិនហោច។
• ឈ្លោះនឹងស្រីនាំឲ្យហិន ក្តីនឹងចិននាំឲ្យថោក។
សរុបសេចក្តីមកកុំឈ្លោះគឺជារឿងមួយដែលល្អបំផុត
ពីព្រោះនៅក្នុងលោកនេះមិនមែនមិនមានដំណោះស្រាយនោះទេ ។
ដូចខ្វៀនកន្ទុយឆែ្ក
ទោះនៅប្រែពត់ពុំត្រង់។
• ដូចក្រពើ វងេ្វងបឹង។
• ដួលត្មោល ដូចគ្មានអីទប់។
• ដូចក្រពើ វងេ្វងបឹង។
• ដួលត្មោល ដូចគ្មានអីទប់។
• ញញឹមស្មើ សើចស្ទើរ សំដីពីរោះ ការណ៍ទាំងនោះចូរប្រយ័ត្ន ។
• ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ
ឈ្នះអ្នកខ្សោយដោយសម្លបាយ ឈ្នះអ្នកស្មើកាយដោយការព្យាយាម ។
• ឈឺជើងធាត់ ឈឺមាត់ស្គម។
• ឈើពុក កុំដាក់គូថលើ។
• ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
• ឈើពុក កុំដាក់គូថលើ។
• ឈើកោងវល្លិព័ទ្ធ មនុស្សខ្ចាត់ភ្លាត់កុំយកខ្លួនបៀត។
• ឈាមស្រែកស្បែកហៅ។
• ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
• ឈឺធ្ងន់យកដំរីទៅបន់ ដល់ជំងឺស្រន់យកពងមាន់ទៅថ្វាយ។
• ជួញខាតកុំឈប់ខាន បើចង់បានកុំខ្លាចបង់។
• ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
• ជ្រើមដូចមហាត។
• ជំពប់ជើងគង់បាក់ ជំពប់មាត់បង់ប្រាក់។
• ជ្រើមដូចមហាត។
• ជាងទងស៊ីរងកំបែក ជាងដែកស៊ីហែកនឹងដៃ។
• ជាងមិនកើតបន្ទោសដែក។
• ជាងមិនកើតបន្ទោសដែក។
• ជាតិទាពូជទាប ចង់នៅទីរាប មិនចង់ឡើងធ្នើរ។
• ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
• ជាតិជាអ្នកជា ស្ងាត់ស្ងៀមកិរិយា មិនចេញក្អេងក្អាង ឯសន្តានពាលចេញឫកអាងយ៉ាង ភ្លាត់ស្នៀតស្រទាង ព្រោះព្រុយមិនឈប់ ។
• ជក់នឹងលែ្បង តែងវិនាស។
• ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
• ជាការងាយក្នុងការធើ្វការងារមួយបានល្អ ជាងពន្យល់គេពីរបៀបធ្វើការងារនោះ។
• ឆែ្កទាល់ច្រក រលកទាល់ច្រាំង។
• ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
• ឆែ្កព្រូសមិនដែលខាំ ផ្គរលាន់រអាំមិនដែលភ្លៀង។
• ឆ្អិនគំនិតពិតជាឆ្អិនគ្រប់យ៉ាងឆ្អិន ព្រេងសំណាងផុតទុក្ខា។
• ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
• ឆ្អិនក្បាលស៊ីក្បាល ឆ្អិនកន្ទុយស៊ីកន្ទុយ។
• ចំណេះបានពីរៀន មានបានមកពីរក។
• ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
• ចំណីឆ្ងាញ់កុំទុកស្អែក។
• ចំណេះវិជ្ជាលោកចែងចាត់ ទុកជាសម្បត្តិសម្បូរបាន ទោះបីក្រខ្សត់អត់ប៉ុន្មាន គង់តែបានគ្រាន់អាស្រ័យ ។
• ចំណីឆ្ងាញ់កុំទុកស្អែក។
• ចំណីច្រើនមុខច្រើនពិសា កូនច្រើនបាច្រើនល្អ ។
• ចុះទឹកក្រពើ ឡើងលើខ្លា។
• ចុះទឹកក្រពើ ឡើងលើខ្លា។
• ចេះឯង ឲ្យក្រែងចេះគេ។
• ចេះពីរៀន មានពីរក ក្រពីខ្ជិល។
• ចេះមកពីរៀន មានមកពីរក។
• ចេះពីរៀន មានពីរក ក្រពីខ្ជិល។
• ចេះមកពីរៀន មានមកពីរក។
• ចិញ្ចឹមមនុស្សខូច ដូចចិញ្ចឹមខ្លា។
• ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
• ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
• ចូលព្រៃទាន់ព្រឹក ចង់សឹកទាន់ក្មេង។
• ចូលស្ទឹងតាមបទ ចូលស្រុកតាមប្រទេស។
• ចាប់ច្រវាក្រាក សំឡឹងជ្រោយ។
• ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
• ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
• ចាប់ត្រីបាន កុំឲ្យល្អក់ទឹក។
• ចាប់ត្រីដៃពីរតម្រាហាម ចាក់អង្ករយកអង្កាមហាមមិនឈ្នះ អុំទូកឡើងភ្នំខំមានៈ បង់ព្រះទៅសំពះឯបាយាប (អារក្ស)។
• ចាញ់ចត្រង្គអស់ប្រាជ្ញា ចាញ់តណ្ហាអស់កុសល។
• ចាញ់បានជាព្រះ ឈ្នះបានជាមារ។
• ចាប់ក្ដាមដាក់ចង្អេរ។
• ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
• ចាញ់បានជាព្រះ ឈ្នះបានជាមារ។
• ចាប់ក្ដាមដាក់ចង្អេរ។
• ចាប់នេះចាប់នោះ មិនឆ្ពោះត្រង់ណា។
• ងាប់នឹងស្រី ចង្រៃមួយជាតិ។
• ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
• ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
• ងាប់នឹងសំដី ដូចត្រីកំភ្លាញ។
• ងាប់នឹងអាចម៍ឯង ជាក់ស្តែងដូចខ្វែក។
• ងាប់ស្តួក ដូចឃ្លោកទុំ។
• ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
• ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។
• ងាយមិនក្រៃណានឹងបាន មានមិនក្រៃណានឹងអ្នកបានសុខ ចេះក្តីមិនក្រៃណានឹងម្ចាស់ស្រុក។
• ងើយ(ឬ ងើប)ស្កក ឪនដាក់គ្រាប់។
• ងាប់ព្រោះគំនិត ដូចកាំបិតចិតដងឯង។
• ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
• ងាប់នយោបាយ ព្រោះស្តាយលាភ។
• ងាប់ជាតិ ព្រោះឃ្លាតសាមគ្គី។
• ងាប់នយោបាយ ព្រោះស្តាយលាភ។
• ងប់នឹងជំនឿរឿគំនិត។
• ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។
• ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
• ងាប់ដើម្បីជាតិមាតុភូមិ ទេវតាឥន្ទ្រព្រហ្មចោមអោយពរ។
• ងាប់ខ្លួន សមសួនជាងងាប់កេរ្តិ៍ឈ្មោះ។
• ងាប់គំនិត ងងឹតដល់ស្លាប់។
• ងាប់ទាំងរស់ ស្អុយទាំងស្រស់។
• ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
• ងាប់ទាំងរស់ ស្អុយទាំងស្រស់។
• ងាប់ដៃជើង ថ្កើងជាងងាប់ពាក្យសម្តី។
• ងប់នឹងស្រាខូចស្មារតី។
• ងប់នឹងពាក្យសរសើរគេថាភ្លើ។
• ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។
• ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។
• ងប់នឹងពាក្យសរសើរគេថាភ្លើ។
• ងប់នឹងពាក្យបង្អាប់ស្លាប់គំនិត។
• ងប់នឹងស័ក្តិយសស្អុយទាំងអស់ក្នុងលោកិយ។
• ងប់នឹងស្រីចំណីទុក្ខ។
• ងប់នឹងល្បែងតែងហិនហោច។
• ងប់នឹងល្បែងតែងវិនាស។
• ងប់នឹងល្បែងតែងហិនហោច។
• ងប់នឹងល្បែងតែងវិនាស។
• ងប់នឹងមាសប្រាក់ខូចយសសក្តា។
• ងប់នឹងប្រុសខូចព្រហ្មចារី។
• ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
• ងប់នឹងប្រុសខូចព្រហ្មចារី។
• ងប់នឹងប្រុស ខូចឈ្មោះមួយជាតិ។
• ងប់នឹងកូនប្រពន្ធទ្រព្យ ព្រះថាអភ័ព្វព្រោះជាប់ចំណង។
• ងប់នឹងញាតិឃ្លាតច្បាប់។
• ងប់នឹងញាតិឃ្លាតច្បាប់។
• ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
• ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
• ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
• ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន)
• ឃ្លោកលិច អម្បែងអណ្តែត។
• ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
• ឃ្លោកលិច អម្បែងអណ្តែត។
• ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
• ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក យប់កុំអាលនិយាយជាមួយស្រី។
• ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
• ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
• ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
• ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
• ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
• ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
• ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
• ក្ដៅស៊ីរាក់ត្រជាក់ស៊ីជ្រៅ។
សេពគប់ជាមួយនឹងលោភៈ
នាំឲ្យជំពាក់បំណុលកាម
លោភៈទាក់ចិត្តល្អិតញៀនញ៉ាម ឲ្យក្ររហាមគ្រប់ៗជាតិ ។
ដំបូងលោភក្នុងរបស់មួយ មិនយូរកើតព្រួយចង់បានទៀត
តពីមួយជាតិទៅមួយជាតិ កិលេសគ្រោតគ្រាតតាមជាប់កែង ។
លោភៈកើតមានមួយពេលសោះ តែឲ្យទុក្ខអស់កាលអង្វែង
កិលេសអ្នកដ៏ទៃនឹងខ្លួនឯង ពេញចិត្តក្រៃលែងព្រោះមោហ៍បាំង ។ សូមអនុមោទនា!!!

ពាក្យមានប្រយោជន៌សឹមនិយាយ
កុំអាងហាស្តីនាំឲ្យសាប
សម្តីជាផ្កាក្លិនកូលាប ទោះគ្រហែមស្ងាបក៏គេស្តាប់ ។
សម្តីជាផ្កាក្លិនកូលាប ទោះគ្រហែមស្ងាបក៏គេស្តាប់ ។
ស្រណោះមា្តយថ្ងូរ អាសូម៉ែស្រែក
គួរអាសូចិត្តអាណិតម៉ែ អស់៩ខែម៉ែពរផៃ្ទស៊ូទ្រាំចាញ់គ៌រ ញ័រល្ហិតល្ហៃ អាស្រ័យបុត្រភ្ងៀរផើ្ញរជីវីត ។ ម្លឹងហើយម៉ែនៅនឹកស្រលាញ់ លំបាកម្តេចមិញឥតបើគិតទន្ទឹងឲ្យតែខែមកជិត ចិត្តពិតចង់ឃើញបុត្រពិសី ។ ពេលឆ្លងទនេ្លម៉ែឈឺណាស់ ឈឺក្រៃឈឺក្រាស់ហួសឧប្បមី ស្ទើផុតជីវិតចាកលោកកីយ វិស័យមច្ចុរាជមករងចាំ បើម៉ែបានឆ្លងផុតវាលធំ ម៉ែសា្តប់កូនយំម៉ែចំណាំ សំលេងកូនតូចដូចបណ្តាំ ផ្សះផ្សាំទ្រូងម៉ែឲ្យល្ហែពិត ម៉ែចិញ្ចឹមកូនម៉ែថា្នក់ថ្នម បំពេបីបមលោមប្រណិត ឆ្លងកាត់ដំណក់នៃលោហិតផ្តិតដោយឱរ៉ាដ៏ថា្លសា្អត ។

មានៈជើងឯកប៉ែកខាងរឹង
ល្ងង់ម្លឹងគង់មិនព្រមញ៉មអ្នកណា មានៈនេះមានដរាបណា ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ ។
• កកក៏បាយ មេម៉ាយក៏ស្រី។
• ក្រអ្វីក្រចុះកុំឲ្យតែក្រគំនិត។
• ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្ត។
• ក្រពើវង្វេងបឹង។
• កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
• កាប់បំពង់រង់ចាំទឹកភ្លៀង។
• ការប៉ុនភ្នំមិនគិតទៅគិតឯស្គរបែកមាត់។
• ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក។[......]